វីដេអូ
រោងចក្រផលិតក្រដាសឆេះដែលរងការខូចខាតច្រើនលានដុល្លារ
រោងចក្រផលិតក្រដាសមួយ ដែលមានឈ្មោះថារោងចក្រអន្តរជាតិផលិតក្រដាសនៅក្នុងភូមិត្រពាំងជ្រៃ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ត្រូវអគ្គីភ័យឆេះបំផ្លាញខ្ទេចទាំងស្រុងរហូតមកទល់នឹងថ្ងៃអង្គារនេះ។ កម្មកររោងចក្រសរុបជាង១០០នាក់ត្រូវបានជម្លៀសចេញទាន់ពេលវេលា ដោយមិនមានកម្មករ ឬបុគ្គលិកណាម្នាក់ទទួលរងគ្រោះថ្នាក់នោះទេ។ ប៉ុន្តែការខូចខាតត្រូវប៉ាន់ប្រមាណថាយ៉ាងតិចចំនួនបួនលានដុល្លារអាមេរិក។ លោកគង់ សុឋានរិទ្ធនៃវីអូអេរាយការណ៍ពីរាជធានីភ្នំពេញ៕